ប្រិយមិត្តដែលជាអ្នកគាំទ្រស្រលាញ់តារាស្រី Dilraba dilmurat ប្រហែលជាធ្លាប់តែបានឃើញនូវស្នាមញញឹម និងភាពក្រមិចក្រមើមរបស់នាងក្នុងរឿងភាគ ប៉ុន្ដែប្រិយមិត្តប្រហែលជាមិនបានដឹងថាតារាស្រីរូបនេះ មានរឿងស្ដាយក្រោយមួយដែលធ្វើឲ្យនាងទប់ទឹកភ្នែកមិនបាននោះទេ។
ខណះពេលដែលនាងធ្វើដំណើរទៅកាន់ប្រទេសក្រិចដើម្បីថតកម្មវីធីដែលមានឈ្មោះថា «The Better Life» នាងបានស្នាក់នៅជាមួយមនុស្សចាស់ដែលមានវ័យប្រហាក់ប្រហែលនឹងជីដូនរបស់នាង ដោយកំឡុងពេលថត នាងទទួលបានភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ពីរូបគាត់យ៉ាងខ្លាំង ទើបធ្វើឲ្យនាងនឹកឃើញដល់លោកយាយរបស់នាង។
នាងបានបង្ហើបប្រាប់ក្នុងកម្មវិធីនោះទាំងទឹកភ្នែកថា កំឡុងពេលដែលនាងថតរឿងភាគ «Diamond Lovers» កាលពីឆ្នាំ ២០១៥ នាងបានទទួលដំណឹងថា លោកយាយរបស់នាងមានបញ្ហាមិនស្រួលខ្លាំងប្រហែលជាមិនសង្ឃឹមនោះទេ ហើយលោកយាយនាងចង់ឃើញនាងជាលើកចុងក្រោយ ប៉ុន្ដែដោយកាតព្វកិច្ច និងទំនួលខុសត្រូវជាតារាសម្ដែង នាងមិនអាចចាកចេញពីកន្លែងថតនោះទេ បើទោះបីជានាងបានព្យាយាមសុំអ្នកដឹកនាំចាកចេញមុនក៏ដោយ។
នាងក៏បានបន្ដទៀតថា ចុងក្រោយនាងទៅមិនទាន់ដង្ហើមចុងក្រោយលោកយាយរបស់នាងទេ រឿងមួយនេះនៅតែដឹតដាមជាប់អារម្មណ៍ដែលធ្វើឲ្យនាងស្ដាយក្រោយ និងបំភ្លេចមិនបានមួយជីវិត៕
ប្រភព៖ Jaynestar
អត្ថបទដោយ៖ ស្រីពេជ្រ