មានក្ដីសុខដល់ហើយ! ថ្ងៃកំណើត នាយចយ នាំប្រពន្ធនិងកូន ដើរកំសាន្តយ៉ាងមានសុភមង្គល!(មានរូបភាព)

ពិតណាស់ក្រោយពេលដែលភរិយាជាទីស្រលាញ់របស់ នាយចយ សម្រាលកូនអស់រយៈពេលប៉ុន្មានខែមក គេសង្កេតឃើញគ្រួសារមួយនេះកាន់តែមានសុភមង្គលខ្លាំងឡើងៗ ស្របពេលដែលនាយចយក៏បានបញ្ចេញតួនាទីជាប៉ាៗនិងស្វាមីដ៏ល្អផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ​ ជាថ្ងៃកំណើតរបស់តារាកំប្លែងប្រុសរូបនេះ ក្នុងនោះអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ គេបានឃើញ នាយចយ បានដឹកដៃភរិយា និងកូនជាទីស្រលាញ់របស់ខ្លួន ដើរលេងលំហែអារម្មណ៍ជាមួយនិងគ្នា មើលទៅពិតជាមានក្ដីសុភមង្គលខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ជាច្រើនបាននាំគ្នាស្ញប់ស្ញែងដល់គ្រួសារ នាយចយ ពិសេសនៅថ្ងៃកំណើតនេះ ទោះបីជាមិនធ្វើអ្វីចំណាយលុយធំដុំក៏ពិតមែន តែនាយ និងភរិយាពិតជាសប្បាយរីករាយ និងមានក្ដីសុខខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី