មិនគួរឱ្យជឿ !​ ស្បែកជើងដែល G-Dragon collaborate ជាមួយ ​Nike យកទៅលក់បន្តចំណេញបានជាង ៨០០០$

G-Dragon បានចូលរួម collaborate ជាមួយ Nike ត្រៀមដាក់លក់ស្បែកជើង “Air Force 1 Para-Noise” ជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ចការ ឆ្នាំ២០១៩ខាងមុខនេះ ជាមួយតម្លៃត្រឹមតែ១៨០$ប៉ុណ្ណោះ។

ដោយឡែកកាលពីដើមខែ ហ្វេនៗនាំគ្នាទៅតម្រង់ជួរនៅ Nike Hongdae ដើម្បីចុះឈ្មោះលេង “Shock Draw” សម្រាប់អ្នកឈ្នះនឹងទទួលបានរង្វាន់ “Air Force 1 Para-Noise” Limited Edition ដែលមានតែ ៨១៨គូ ប៉ុណ្ណោះលើលោក។

គួរបញ្ជាក់ផងដែរថា ស្បែកជើង “Air Force 1 Para-Noise” Limited Editionនេះត្រូវបានលក់បន្តក្នុងតម្លៃប្រហែល៨០០០$តាមរយៈប្រភពសារព័ត៌មានកូរ៉េ ៕


អត្ថបទដោយ ៖ Sunstar