រង់ចាំអស់ជាច្រើនឆ្នាំ ! Great Warintorn សប្បាយចិត្តខ្លាំងពេលបានដើរតួជាប៉ូលីស !

ហេតុផលដែល Great ចង់សម្តែងជាតួអង្គប៉ូលីសព្រោះឪពុករបស់លោកជាប៉ូលីសស្រាប់ តែលោកពុំដែលមានឱកាសសម្តែងជាតួអង្គប៉ូលីសទាល់តែសោះ។ ទន្ទឹមនឹងរសជាតិប្លែកៗនិងភាពកំប្លុកកំប្លែងក្នុងរឿងនេះ Great Warintorn នឹងដើរតួជាកំពូលវីរបុរសប៉ូលីសសង្ហា ប្ដេជ្ញាធ្វើការងារថែមទាំងមានភាពឆ្លាតវៃ ។


Great បានបន្ថែមទៀតថា នៅពេលដែលដឹងខ្លួនថាបានដើរតួជាប៉ូលីស លោកសប្បាយចិត្តយ៉ាងខ្លាំង ចំណែកតួអង្គដែលលោកនឹងសម្តែងគឺនិយាយពីប៉ូលីសម្នាក់ដែលមិនជឿជាក់លើសេចក្តីស្នេហា មូលហេតុដោយសារគ្រួសារបែកបាក់តាំងពីនៅតូចៗ ធ្វើឱ្យជីវិតតែលតោលត្រូវបង្ខំឱ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ៕


អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Sudsapda.com