ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បើគិតមកទល់នឹងពេលនេះ តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី បានជាប់ឈ្មោះជាស្រ្ដីមេម៉ាយជាច្រើនឆ្នាំមកហើយ តែនាងនៅតែរឹងមាំនិងជាម្ដាយចិញ្ចឹមបីបាច់ថែរក្សាកូនស្រីរបស់ខ្លួនបានយ៉ាងល្អដដែល។
យ៉ាងណាមិញនៅពេលនេះផងដែរ អ្នកនាងក៏រកឃើញគូស្នេហ៍ថ្មីហើយដែរគឺលោក លឺ វ៉ាហេទ បើទោះបីជាអាយុអ្នកទាំងពីរខុសគ្នាច្រើនបន្ដិចមែន តែអ្នកទាំងពីរពិតជាស្រលាញ់និងយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងណាស់ នរណាឃើញក៏លួចច្រណែនដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល តាមរយៈការផុសសារក្នុងបណ្ដាញសង្គមរបស់អ្នកនាងយ៉ាងដូច្នេះថា៖
«មេម៉ាយទឹកភ្នែកតែមួយភ្លែតទេ ឈឺចាប់តែមួយភ្លែត តែបើរស់នៅគ្មានក្តីសុខ គ្មានសុភមង្គល ទទួលរង់ការឈឺចាប់ ទឹកភ្នែករហូតដល់ថ្ងៃស្លាប់ សួរថាជីវិតរស់នៅដើម្បីអ្នកណា ដើម្បីខ្លួនឯង ឬក៏ដើម្បីតែខ្លាចគេនិយាយថាមេម៉ាយ ក្រោកឈរទៅ ម៉េម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ អ្វីដែលខ្លាចបំផុតគឺរស់នៅកុហកខ្លួនឯង ថាខ្លួនឯងមានក្តីសុខ និង សុភមង្គល រស់នៅឱ្យថ្លៃថ្នូរ ឱ្យស្អាត មានមុខរបររកស៊ី មានការងារធ្វើ គ្មានអ្នកណាគេហ៊ានមកមើលងាយយើងទេ ទោះបើគេមើលងាយ មុន និង ក្រោយ គេគង់តែខ្មាសយើងដោយឯកឯង»។
ពិតណាស់តាមរយៈសារនេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់ភាពរឹងមាំរបស់តារាស្រីរូបនេះ ហើយជាសារតាសតឿនចំពោះស្រ្ដីមេម៉ាយគ្រប់រូបឲ្យរឹងមាំដូចនាងផងដែរ៕
អត្ថបទដោយ៖ស៊ីវលី