ទីបំផុតដំណឹងដែលថា Taew Natapohn ចែកផ្លូវគ្នាជាមួយនិងមិត្តប្រុសនោះនាងចេញមុខបកស្រាយហើយ!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ មានពាក្យចចាមរាមថា តារាសម្ដែងថៃស្រី Taew Natapohn និងមិត្តប្រុសដែលស្រលាញ់គ្នាជាង១០ឆ្នាំបានចែកផ្លូវគ្នា។

ក្នុងនោះផងដែរ មូលហេតុដែលធ្វើឲ្យមហាជនមានពាក្យចចាមរាមបែបនេះ ក៏ព្រោះតែមួយរយៈពេលចុងក្រោយនេះ គ្រប់គ្នាពុំដែលឃើញតារាស្រីរូបនេះ បង្ហោះរូបភាពជាមួយនិងមិត្តប្រុស និងថែមទាំងបញ្ចេញសារប្លែកៗក្នុងបណ្ដាញសង្គមទៀតផង។

ដោយឡែកគ្រាន់តែរឿងនេះលេចលឺទៅភ្លាម Taew ក៏បានចេញមុខបកស្រាយភ្លាមៗដែលថា ទំនាក់ទំនងរបស់នាងនិងមិត្តប្រុសគឺនៅតែល្អូកល្អឹននិងគ្នាដដែល មិនដូចពាក្យចចាមរាមនោះទេ ហើយអ្នកទាំងពីរក៏តែងតែចំណាយពេលទំនេរ ដើរលេងក្នុងនិងក្រៅប្រទេសជាមួយគ្នាដែរ៕

អត្ថបទដោយ៖ស៊ីវលី