អីយ៉ា! យូរៗជួបគ្នាម្ដង ខេមរៈ សិរីមន្ត និង មាស​ សុខ​សោភា បង្ហាញភាពស្និតស្នាលនិងគ្នា!(មានរូបភាព)

កាលពីយប់មិញនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងកញ្ញា មាស សុខសោភា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញអ្នកទាំងពីរទៅចូលរួមច្រៀងនៅក្នុងកម្មវិធីមង្គលការមួយ។

ក្នុងនោះផងដែរ គេបានឃើញអ្នកទាំងពីរអង្គុយរួមតុជាមួយនិងគ្នា និងបានថតរូបជាមួយនិងគ្នា​ មើលទៅពិតជាស្និតស្នាល និងស្រស់ស្អាតខ្លាំងណាស់។

តាមរយៈរូបភាពនេះផងដែរ អ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តខ្លាំងណាស់ និងបាននាំគ្នាចែករំលែកពេលបណ្ដាញសង្គម ព្រោះហ្វេនៗគ្រប់គ្នាខានឃើញអ្នកទាំងពីរជុំគ្នាបែបនេះយូរហើយ ចាប់តាំងពីអ្នកទាំងពីរផ្លាស់ប្ដូរផលិតកម្មមក៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី