Weir ត្រឡប់ទៅរកអនុស្សាវរីយ​ចាស់ៗម្ដង​ទៀតជាមួយភាពយន្តរឿង “DEW”

“DEW” ជាខ្សែ​ភាពយន្ត​ដែល​ឆ្លុះ​បញ្ចាំងពីស្នេហាយុវវ័យឆ្នាំ1990s រឿង​នេះ​បានទទួល​ការគាំទ្រ​ពីសំណាក់​ទស្សនិកជន​គ្រប់​វ័យ​ នាំ​ទស្សនិកជន​គ្រប់​ស្រទាប់​វណ្ណៈ​​ឱ្យត្រឡប់​ទៅ​រកអនុស្សាវរីយ​យុគសម័យ​៩០ម្ដង​ទៀត​ ។

Weir បានបញ្ជាក់​ប្រាប់អ្នក​សារព័ត៌មាន​ថា​លោកសប្បាយរីករាយយ៉ាងខ្លាំងដែលរឿងនេះទទួលបានការគាំទ្រ​យ៉ាង​ច្រើន​កុះករ​ ហើយ​កាលពីដើមខែលោកក៏បាន​ហៅ​ Bella ឱ្យទៅមើលរឿងនេះដែរ​តែនាងពុំទាន់មានពេលនៅឡើយព្រោះទើបតែត្រឡប់ពីស្រុកក្រៅ​ ។

គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំភាពយន្ត “DEW” រូបនេះ មានស្នាដៃដ៏ល្បីល្បាញជាច្រើនរឿង រួមមានរឿង “Love of Siam” ដែល​សម្តែងដោយលោក Mario Maurer កាលពីឆ្នាំ២០០៧ ។

អត្ថបទដោយ ៖ Sunstar