Kao Jirayu ចាប់ដៃគូជាមួយ BNK48 Cherprang ក្នុងរឿងភាគថ្មី “ONE YEAR”

ONE YEAR ជារឿងភាគថ្មីរបស់ក្រុមហ៊ុន GDH រឿងនេះនិយាយពីគ្រួសារ២ដែលត្រូវបានបង្ខំឱ្យមករស់នៅជាមួយគ្នារយៈពេល១ឆ្នាំពេញដើម្បីពិសោធន៍ទំនាក់ទំនងថាអាចរស់នៅចុះសម្រុងគ្នាដែរឬទេ? តើទំនាក់ទំនងពួកគេនឹងក្លាយទៅជាយ៉ាងណា ហើយនឹងមានរឿងអ្វីកើតឡើងក្នុងផ្ទះនេះ?

រឿងភាគថ្មីនេះត្រូវបានចូលរួមសម្តែងដោយ BNK48 ជំនាន់ទី១ និងជំនាន់ទី២ រួមជាមួយលោក Kao Jirayu និងតារាជើងចាស់ជាច្រើនរូបទៀត ។

នេះជាការចាប់ដៃគូសម្តែងលើកដំបូងរវាងលោក Kao Jirayu និង Cherprang BNK48 ហើយពួកគេមើលសមគ្នាណាស់ ! សង្ឃឹមថាហ្វេនៗនឹងតាមដានទស្សនារឿងនេះនៅរៀងរាល់ថ្ងៃព្រហស្បត៍ ម៉ោង៨យប់ ចាប់ពីថ្ងៃទី ២៨ ខែវិច្ចកា ឆ្នាំ២០១៩តទៅ តាមរយៈ LINE TV ។

អត្ថបទដោយ ៖ Sunstar