ជាសះស្បើយពីជំងឺមហារីក ! Kim Woobin នឹងវិលត្រឡប់មកជាមួយខ្សែភាគយន្តថ្មីក្រោយបាត់មុខពីសិល្បៈជាង២ឆ្នាំ

កាលពីថ្ងៃទី១១ ខែវិច្ចកា ឆ្នាំ២០១៩កន្លងទៅ Kim Woobin បានបង្ហាញមុខនៅ 40th Blue Dragon Movie Awards បន្ទាប់ពីបាត់មុខពីសិល្បៈជាង២ឆ្នាំ ។ លោកបានថ្លែងអំណរគុណដល់ហ្វេនៗដែលបានរង់ចាំលោក ទោះបីជាសុខភាពលោកទន់ខ្សោយក៏ពួកគេនៅតែបន្តគាំទ្រលោករហូតលោកមានថ្ងៃនេះ ។


គួរបញ្ជាក់ផងដែរថា តួអង្គក្នុងរឿង THE HEIRS រូបនេះដឹងខ្លួនថាមានមហារីកតាំងពីពាក់កណ្តាលឆ្នាំ២០១៧មកម្លេះ ហើយបានទទួលការព្យាបាលអស់រយៈពេលជាង២ឆ្នាំរហូតដល់ជាសះស្បើយ ។

គេរំពឹងថាលោក Kim Woobin នឹងចូលរួមសម្តែងខ្សែភាគយន្តថ្មីរួមជាមួយលោក Ryu Jun-yeol និងកញ្ញា Kim Tae-ri នៅឆ្នាំ២០២០ខាងមុខនេះ ៕

អត្ថបទដោយ ៖ Sunstar