Wow! តោះទៅទស្សនាទិដ្ឋិភាពឡើងគេហដ្ឋានថ្មី ឈិន​ ម៉ានិច តារាៗចូលរួមច្រើនណាស់!(មានរូបភាព)

ពិតជាអបអរសាទរខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឈិន ម៉ានិច បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់នាងយ៉ាងអធិកអធម។

ក្នុងនោះផងដែរ គេបានឃើញវត្តមានមិត្តៗក្នុងសិល្បៈ និងតារារៀមច្បងល្បីៗជាច្រើនទៅចូលរួម និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ធ្វើឲ្យកម្មវិធីនៅផ្ទះកញ្ញា ឈិន ម៉ានិច កាន់តែសប្បាយរីករាយ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីមិត្តៗក្នុងបណ្ដាញសង្គមទៀតផង។

លើសពីនេះទៅទៀត មហាជនជាច្រើនក៏បាននាំគ្នាសរសើរដ៏ភាពជោគជ័យ ដែលកញ្ញា ឈិន ម៉ានិច ទទួលបាន រហូតដល់ពេលនេះមានផ្ទះថ្មីដ៏ស្រស់មួយខ្នងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី