ជាការពិតណាស់ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃ Porshe Saran និង Dao Pimthong បានបញ្ចប់ហើយ ស្របពេលដែលតារាស្រី Dao ក៏បានលុបរូបភាពស្វីតៗនៅក្នុងបណ្ដាញសង្គមអស់ផងដែរ។
ក្នុងនោះផងដែរ ក្រោយពេលស្នេហាជិតមួយឆ្នាំនេះបានបញ្ចប់ទៅ តារាស្រី Dao ក៏បានវិលទៅប្រើជីវិត Single របស់ខ្លួនសាជាថ្មីម្ដងទៀត រីឯតារាប្រុស Porshe វិញបានត្រឹមតែពោលពាក្យសុំទោសទៅអតីតមិត្តស្រី ហើយក៏សុំទោសទៅអ្នកគាំទ្រទាំងអស់ ព្រោះមិននឹកស្មានថាស្នេហាមួយនេះត្រូវបញ្ចប់យ៉ាងអាក្រក់បែបនេះនោះទេ។
លើសពីនេះទៅទៀត Porshe បានអះអាងនៅមុខអ្នកគាំទ្រថា លោកនឹងព្យាយាមប្រើជីវិត Single របស់លោក ដោយមិនយកមិត្តស្រីថ្មីភ្លាមៗនោះទេ យ៉ាងហោចណាស់ក៏២ឆ្នាំទៀតដែរ៕
អត្ថបទដោយ៖ស៊ីវលី