អូហូ! ដឹកដៃគ្នាចូលកម្មវិធីយប់មិញ ពេជ្រ សោភា និង ឆឹម សក្កដា ស្វីតដូចប្ដីប្រពន្ធអញ្ចឹង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា និងលោក​ ឆឹម សក្កដា បានបង្ហាញរូបភាព Pre-wedding របស់ខ្លួនចេញមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តខ្លាំងណាស់។

ជាក់ស្ដែកាលពីយប់មិញនេះអ្នកនាងទាំងពីរបានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើន រំភើបចិត្តកាន់តែខ្លាំងទៀត នៅពេលដែលគ្រប់គ្នាបានឃើញអ្នកទាំងពីរតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនិងឈុតសម្លៀកបំពាក់ពណ៍ទឹកប៊ិចមើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់ មើលទៅសឹងតែដូចប្ដីប្រពន្ធនិងគ្នាទៅហើយ។

ក្រោយពេលឃើញបែបនេះ​​ មហាជនជាច្រើនកាន់តែរំភើបចិត្ត និងចង់ឃើញថាពិសេសរបស់អ្នកទាំងពីរ ឆាប់ៗនេះថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី