ប្រយ័ត្នលង់ណា! មើលរូបភាពប៉ុន្មានសន្លឹកនេះបានដឹងថាប្អូនប្រុស Baifern សង្ហាប៉ុនណា!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះតារាសម្ដែងថៃស្រី Baifern កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង មិនថាក្នុងស្រុកឬក៏ក្រៅស្រុកនោះទេ។

លើសពីេនះទៅទៀត មហាជននិងអ្នកគាំទ្រគ្រប់គ្នាក៏កំពុងតែចាប់អារម្មណ៍ ប្អូនប្រុសបង្កើតរបស់តារាស្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហានោះទេ ហើយថែមទាំងរៀនបានខ្ពង់ខ្ពស់គួរឲ្យសរសើរថែមទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើរូបភាពប៉ុន្មានសន្លឹករបស់ប្អូនប្រុសតារាស្រីរូបនេះ មើលទៅលោកពិតជាសង្ហាខ្លាំងណាស់ រីឯមុខមាត់វិញដូចកូនចិនស្រស់ស្អាតមិនចាញ់បងស្រីគេនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី