អីយ៉ា! ចាន់ សុបញ្ញា ទើបតែជាប់ពានឥលូវបានតារាល្បីម្នាក់នេះក្លាយជាហ្វេនទៀតហើយ!

ក្រោយពេលដែលប្អូនប្រុស ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia មក ប្រជាប្រិយភាពរបស់ប្អូនកាន់តែកើនឡើង និងទទួលបានការស្រលាញ់ពេញចិត្តពីមហាជនជាច្រើនទៀតផង។

ដោយឡែកមិនត្រឹមតែមហាជនគ្រប់គ្នានោះទេ សូម្បីតែតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ម៉ាក់ សែនសូនីតា ក៏ស្រលាញ់និងពេញចិត្តពីសមត្ថភាពរបស់ប្អូនប្រុសយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ កញ្ញា បានបង្ហោះរូបភាពជាមួយនិងប្អូនប្រុស បញ្ញា ហើយថែមទាំងហៅ បញ្ញា ថា «អាយដលក្នុងចិត្ត» ទៀតផង។

ពិតណាស់នេះ បញ្ជាក់ឲ្យឃើញថា ប្អូនប្រុស បញ្ញា ពិតជាមានអ្នកស្រលាញ់គាំទ្រច្រើនខ្លាំងណាស់ សូម្បីតែតារាល្បីដែលជារៀមច្បម ក៏ពេញចិត្តនិងសរសើរពីសមត្ថភាពរបស់ប្អូនដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី