សត្វសុនករបស់ Aum មានឈ្មោះថា Namtarn សត្វចិញ្ចឹមមួយនេះបានរស់នៅជាមួយនាងជាង២០ឆ្នាំហើយ ។ ក្រោយពី Namtarn លាចាកលោក នាងបានប្រារព្ធពិធីបុណ្យសពឱ្យ Namtarm ហើយបានផុសរូបទាំងនោះក្នុង Instagram តែមិននឹកស្មានថាមានអ្នកមករិះគន់ច្រើនយ៉ាងនេះសោះ ។ រូបនាងបានឆ្លើយតបទៅវិញភ្លាមៗតែម្តង ថាសូមកុំឱ្យចេះជ្រៀតជ្រែករឿងផ្ទាល់ខ្លួននាងពេក ។
ដូចដែលយើងបានដឹងស្រាប់ហើយថា Aum Patcharapa ជាមនុស្សដែលស្រឡាញ់សត្វសុនកខ្លាំង ។ នាងតែងជួយបរិចាក្ខជាថវិកាដល់សត្វសុនកដែលរងរបួសព្រមទាំងផុសក្នុង Instagram ដើម្បីជួយតាមរកសត្វសុនកដែលបាត់ខ្លួនពីម្ចាស់ជាច្រើនក្បាល ៕
អត្ថបទដោយ ៖ Sunstar
ប្រភព ៖ posttoday.com