អ្នកគាំទ្រ Wang Yibo តិចអត់ដឹងថា តារារូបនេះធ្លាប់ជាសមាជិករបស់ក្រុមចម្រៀងកូរ៉េមួយនេះ

ជាការពិតណាស់ មួយរយៈចុងក្រោយនេះតារាសម្ដែងប្រុសវ័យក្មេង Wang Yibo បានកំពុងក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគចិន ក៏ព្រោះតែតារាប្រុសរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយសម្ដែងរឿងភាគ «The Untamed»។

យ៉ាងណាមិញ មុននឹងបានក្លាយខ្លួនជាតារាសម្ដែងចិនដែលមានប្រជាប្រិយភាពដូចសព្វថ្ងៃនេះ រូបគេធ្លាប់ជាសមាជិកក្រុមចម្រៀងបុរសកូរ៉េ-ចិន ដែលមានឈ្មោះថា UNIQ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Yuehua Entertainment  ក្រុមចម្រៀងបុរសមួយនេះគឺជាក្រុមចម្រៀងដែលមានសមាជិកជនជាតិចិន និងកូរ៉េ។ ចំពោះក្រុម UNIQ ដែលជាទ្រនំដំបូងរបស់តារាសម្ដែងដ៏មានប្រជាប្រិយភាពមួយនេះក៏ធ្វើការផ្សព្វផ្សាយនៅទាំងប្រទេសកូរ៉េ និងចិនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុម UNIQ មិនទាន់បានរំសាយចោលនោះទេ គ្រាន់តែពួកគេផ្អាកសកម្មភាពក្នុងការផ្សព្វផ្សាយជាក្រុមប៉ុណ្ណោះ ពោលគឺសមាជិកនីមួយៗ សុទ្ធតែមានកាលវិភាគរៀងៗ ខ្លួន ក្នុងការធ្វើការម្នាក់ឯង៕

អត្ថបទដោយ៖ ស្រីពេជ្រ