ឃើញក្មេងសង្ហារបែបនេះ! តោះមកស្គាល់ពីអាយុពិតរបស់តួឯកប្រុសរឿង «Put Your head on My Shoulder»

ប្រិយមិត្ដដែលចូលចិត្តតាមដានរឿងភាគចិនបែបមនោសញ្ចេតនាប្រហែលជាមិនរំលងនោះទេ នូវរឿងភាគដ៏សែនរ៉ូមែនទិច និងគួរឲ្យស្រលាញ់ដែលមានចំណងជើងថា «Put Your head on My Shoulder»។

ក្រោយពីរឿងភាគមួយនេះ បានចាក់បញ្ចាំងតួឯកប្រុសនៅក្នុងរឿងភាគដ៏ល្បីមួយនេះ ដែលមានឈ្មោះថា Lin Yi ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះតែគេមើលទៅមានរូបរាងខ្ពស់ស្រលះ និងសង្ហារមិនធម្មតា គួបផ្សំនឹងតួអង្គដែលរូបគេសម្ដែងគឺជាសុភាពបុរសដែលរៀនពូកែ និងជាមនុស្សចិត្តល្អ ហេតុផលមួយនេះបានធ្វើឲ្យរូបគេក្លាយជាបុរសក្នុងក្ដីស្រមៃរបស់នារីៗ ជាច្រើន។

យ៉ាងណាមិញ ក្រៅពីមានរូបរាងដ៏សែនស្រស់សង្ហារ តារាប្រុសរូបនេះក៏មានរូបរាងវ័យក្មេងដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនងឿយឆ្ងល់ថា បើក្មេង សង្ហារ ហើយមានសមត្ថភាពក្នុងការសម្ដែងដល់ម្លឹង តើតារាប្រុសរូបនេះមានអាយុប៉ុន្មានទៅ?

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះតារាប្រុសសង្ហារ Lin Yi ទើបតែមានអាយុ ២០ ឆ្នាំ ប៉ុណ្ណោះ៕

អត្ថបទដោយ៖ ស្រីពេជ្រ