លង់ហើយៗ! ថ្ងៃខួបកំណើតគម្រប់៧ឆ្នាំ ព្រះនាងតូច ជេនណា តុបតែងខ្លួនក្នុងឈុតនេះស្អាតណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះព្រះនាងតូច ជេនណា បានក្លាយជាតារាចម្រៀងវ័យក្មេង ដែលទទួលបានការស្រលាញ់ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន។

មិនត្រឹមតែប៉ុនណោះ គ្រប់គ្នាក៏បានលាន់មាត់សរសើរពីទឹកចិត្តដ៏ប្រពៃរបស់ទ្រង់ និងរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់ទ្រង់ថែមទៀតផង។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ជាថ្ងៃកំណើតគម្រប់៧ឆ្នាំរបស់ទ្រង់ ក្នុងនោះគេបានឃើញរូបភាពពីរសន្លឹករបស់ទ្រង់ ដែលតុបខ្លួនជាមួយនិងឈុតសម្លៀកបំពាក់ស្បៃពណ៌ស ច្នៃម៉ូតយ៉ាងប្លែក មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ គ្រាន់តែអ្នកគាំទ្របានឃើញលាន់មាត់សសើរគ្រប់ៗគ្នាតែម្ដង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី