ជាការពិតណាស់ក្រោយពីតារាប្រុសសង្ហារប៉ុន្ដែអភ័ព្វស្នេហ៍ លោក Peach បានបែកគ្នាជាមួយសង្សាររបស់លោកនាង Patrict មានអ្នកគាំទ្រជាច្រើនសង្ឃឹមថាតារាប្រុសរូបនេះ នឹងរកឃើញស្នេហ៍ថ្មីឆាប់ៗ ដើម្បីមកព្យាបាលរបួសបេះដូងរបស់លោក។
ក្រោយពីបានបែកគ្នាជាមួយនឹងអតីតសង្សារលោក នាង Patrict គេសង្កេតឃើញថាតារាប្រុសរូបនេះ ហាក់ដូចជាមិនទាន់ចាប់អារម្មណ៍នឹងនារីររូបណាឡើយ មានតែយកចិត្តទុកដាក់ទៅលើជំនួញរបស់លោកប៉ុណ្ណោះ។ ប៉ុន្ដែស្រាប់តែថ្មីៗ តារាស្រីរូបស្រស់នាង Kamolned បានបង្ហោះរូបភាពដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹកជាមួយ Peach ក្នុងដំណើរកម្សាន្ដទៅប្រទេស ទួកគី ជាមួយមិត្តរួមអាជីពប៉ុន្មាននាក់ទៀត។
ថ្វីបើរូបភាពទាំងអស់មិនបានបញ្ជាក់ពីទំនាក់ទំនងអ្វីរបស់អ្នកទាំងពីរ ក៏ប៉ុន្ដែអ្នកគាំទ្រមួយចំនួនគិតថាពួកគេទាំងពីរសមគ្នាណាស់ដែរ ហើយប្រសិនបើទំនាក់ទំនងរបស់ពួកគេអាចលើសពីមិត្តក៏ជារឿងប្រសើរ៕
អត្ថបទដោយ៖ ស្រីពេជ្រ