គួរឲ្យសរសើរ! ចាន់ សុបញ្ញា ទោះរវល់និងការសិក្សានិងការងារសិល្បៈយ៉ាងណាក៏នៅជួយការងារគ្រួសារដែរ!(មានរូបភាព)

ជាការពិតណាស់នៅពេលនេះប្អូនប្រុស ចាន់ សុបញ្ញា បានក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាសហើយ ហើយសព្វថ្ងៃនេះប្អូនក៏កំពុងតែមមារញឹកផងដែរ មិនថាការងារសិល្បៈឬក៏ការសិក្សានោះទេ ប្អូនមិនបោះបង់ចោលឡើយ។

យ៉ាងណាមិញកាលពីព្រឹកមិញនេះ ប្អូនប្រុសបានបង្ហោះរូបភាពមួយសន្លឹក ក្នុងបណ្ដាញសង្គម ធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរប្អូនប្រុសយ៉ាងខ្លាំង ដោយក្នុងនោះប្អូនប្រុសបានបង្ហោះពីសកម្មភាពទំនេរពីការសិក្សាថ្ងៃចុងសប្ដាហ៍ ជួយការងារពូមីងរបស់ខ្លួន។

ដែលតាមរយៈសកម្មភាពនេះ ពិតជាធ្វើបណ្ដាអ្នកគាំទ្រ និងពុកម៉ែបងប្អូនទាំងអស់ សរសើរ បញ្ញា​ ខ្លាំងណាស់ ព្រោះមួយរយៈចុងក្រោយនេះ គ្រប់គ្នាឃើញថាប្អូនមានការមមាញឹក ទាំងការសិក្សានិងសិល្បៈ ហើយនៅឆ្លៀតពេលជួយសម្រាលការងារក្រុមគ្រួសារថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី