សោកស្ដាយខ្លាំង! Sulli ទទួលមរណៈភាពមិនទាន់បានប៉ុន្មាន ឥលូវ Hara មិត្ដសំលាញ់របស់នាងក៏ធ្វើអត្តឃាតដែរ

ជាការពិតណាស់ ការស្លាប់របស់ Sulli ទើបតែកន្លងទៅមិនទាន់បានប៉ុន្មានផង ពេលនេះយើងក៏ទទួលបានដំណឹងដ៏ក្រៀមក្រំមួយទៀត​ នោះគឺអតីតសមាជិកក្រុមនារី Kara នាង Hara បានទទួលមរណៈភាពហើយ។ សាកសពរបស់នាងត្រូវបានប៉ូលីសរកឃើញនូវផ្ទះរបស់នាងនៅម៉ោង ៦ ល្ងាច ដោយសន្និដ្ឋានថាជាការធ្វើអត្ដឃាត។

Hara ត្រូវបានដឹងថាមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ក្រោយពីអតីតសង្សារនាងធ្លាប់ធ្វើបាបនាងទាំងផ្លូវកាយ និងផ្លូវចិត្ត មិនតែប៉ុណ្ណោះ រូបគេធ្លាប់ទាំងបានគំរាមនឹងបង្ហោះរូបអាក្រាតរបស់នាងថែមទៀតផង ហើយជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរក្រោយ Sulli ដែលជាមិត្តជិតស្និទ្ធរបស់នាងបានធ្វើអត្តឃាតកាលពីពេលថ្មីៗ កន្លងទៅនេះ។

គួររំលឹកផងដែរថា នាងធ្លាប់បានធ្វើអត្តឃាតម្ដងរួចមកហើយតែមិនបានសម្រេចដោយសារអ្នកគ្រប់គ្រងរបស់នាងជួយសង្គ្រោះទាន់ពេលវេលា៕

 

អត្ថបទដោយ៖ ស្រីពេជ្រ