តារាសម្តែង តារាចម្រៀង ពិធីករ ! គ្រប់គ្រឿងតែម្តងជាមួយលោក Lee Seung-Gi

លោកបានចូលប្រឡូកក្នុងសិល្បៈតាំងតែអាយុ១៧ឆ្នាំមកម្លេះជាមួយនឹងបទចម្រៀងដំបូងដែលមានចំណងជើងថា “Because You’re My Girl” ។ នៅឆ្នាំ២០០៥ លោកបានផ្តើមចាប់អាជីពសម្តែងជាមួយរឿងភាគ “Nonstop 5” ហើយក្លាយជាតួឯកប្រុសក្នុងរឿង Brilliant Legacy ក្នុងឆ្នាំ២០០៩ ។

នៅឆ្នាំ២០១០ លោកបានសម្តែងរឿង My Girlfriend Is a Nine-Tailed Fox ហើយលោកបានទទួលរង្វាន់ជាច្រើនបន្តបន្ទាប់គ្នាដូចជា SBS Drama Awards , Mnet 20’s Choice Awards , Seoul International Drama Awards , MBC Drama Awards , Korea Drama Awards , Baeksang Arts Awards…។

ក្នុងអាជីពជាពិធីករវិញ លោកបានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា 1 Night 2 Days, Strong Heart , New Journey to the West , All The Butlers , Produce 48 , the Busted! ៕

អត្ថបទដោយ ៖ Sunstar