មិនធម្មតា! ក្រោយសម្ដែងរឿងមួយនេះភ្លាម Luo Jin សារភាពត្រង់ៗ ថាស្ទើរតែកើតជំងឺបាក់ទឹកចិត្ត

ជាការពិតណាស់ អាជីពជាតារាពិតជាមិនងាយស្រួលនោះទេ ពោលគឺត្រូវចូលតួសម្ដែងឲ្យសាកសមទៅតាមរឿងភាគនីមួយៗ​។ ជាក់ស្ដែង តារាសម្ដែងប្រុសចិន លោក Luo Jin ដែលត្រូវជាស្វាមីរបស់តារាស្រីរូបស្រស់ Tiffany Tang បានសារភាពត្រង់ៗ ឥតលាក់លៀមតែម្ដងថា រូបលោកស្ទើរតែកើតជំងឺបាក់ទឹកចិត្ត ក្រោយសម្ដែងរឿងភាគចិនបុរាណ ដែលមានចំណងជើងថា «Royal Nirvana»។

ដោយហេតុផលថា តួអង្គដែលលោកសម្ដែងគឺជារាជបុត្រដែលទទួលការស្អប់ខ្ពើមពីបិតារបស់ខ្លួន ហើយមានជម្លោះ និងទទួលរងទុកខ្លាំងក្នុងរាជវាំង គួបផ្សំនឹងមនុស្សស្រីដែលលោកស្រលាញ់ស្មើជីវិតបែរជាចង់សម្លាប់លោកទៀត។ ដូច្នេះហើយ លោកពិតជាត្រូវ ដាក់ចិត្ត ដាក់កាយ ដាក់អារម្មណ៍សម្ដែងខ្លាំងក្នុងរឿងភាគមួយនេះ។

យ៉ាងណាមិញ ដោយសារដាក់អារម្មណ៍សម្ដែងខ្លាំងពេក ដល់ថ្នាក់លោកបានចាត់ទុកខ្លួនឯងជាតួអង្គរាជបុត្រនោះពិតមែន បើទោះបីជាសម្ដែងចប់ក៏ពិតមែន លោកនៅតែមានអារម្មណ៍ថាឈឺចាប់ខ្លាំង ហើយពិបាកចិត្តស្ទើរតែកើតជំងឺបាក់ទឹកចិត្តតែម្ដង។

គួររំលឹកផងដែរថា រឿងភាគដែលមានចំណងជើងថា «Royal Nirvana» នេះគឺកំពុងតែចាក់បញ្ចាំង ហើយទទួលបានការគាំទ្រខ្លាំងនៅប្រទេសចិន៕

អត្ថបទដោយ៖ ស្រីពេជ្រ