ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រី Ice Preechaya តួស្រីក្នុងរឿង «I Fine Thank You Love You» និងអតីតមិត្តប្រុសរបស់នាងបានចែកផ្លូវគ្នាអស់មួយរយៈហើយ។
តែយ៉ាងណាមិញ បើយើងងាកទៅចាប់អារម្មណ៍ ពីតារាស្រីរូបនេះវិញ នាងហាក់បីដូចជានៅតែឈឺចាប់ជាមួយនិងដំបៅនេះមិនទាន់បាត់សោះ ព្រោះគ្រប់គ្នាតែងតែឃើញនាង បង្ហោះរូបភាពបង្ហាញពីទឹកមុខស្រពាប់ស្រពោន និងសោកសៅជាច្រើនក្នុងបណ្ដាញសង្គម។
ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រ និងមិត្តភក្តិរបស់តារាស្រីរូបនេះ បាននាំគ្នាផ្ដល់ជាកម្លាំងចិត្ត ដើម្បីឲ្យនាងឆាប់រឹងមាំឡើងវិញ៕
អត្ថបទដោយ៖ស៊ីវលី