ចាំមួយគូនេះក្នុងរឿង «និស្ស័យស្នេហ៍ទេវតាបីជាតិ» អត់? ស្រលាញ់គ្នាមិនបានប៉ុន្មានផងឥលូវប្រកាសបែកគ្នាបាត់

ប្រិយមិត្តភាគច្រើនដែលតាមដានរឿងភាគ «និស្ស័យស្នេហ៍ទេវតាបីជាតិ» ប្រហែលជាមានអារម្មណ៍ថាសោកស្ដាយចំពោះគូនេះខ្លាំង ពីព្រោះថាពួកគេមិនមានទីបញ្ចប់ដ៏រីករាយជាមួយគ្នា។

យ៉ាងណាមិញ ក្រោយពីសម្ដែងរឿងភាគដ៏ល្បីមួយនេះចប់ តារាប្រុស Liu Ruilin និងតារាស្រី Daisi ហាក់ដូចជាមានការគាំទ្រច្រើនគួរសម រហូតដល់ទទួលបានរឿងភាគសម្ដែងរួមគ្នាជាបន្ដបន្ទាប់ដល់ទៅ ៤ រឿងបន្ថែមទៀត។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រគូមួយនេះ កាន់រំភើបចិត្តនោះគឺកាលពី ៤ ខែមុន   អ្នកទាំងពីរទើបតែប្រកាសថាមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយគ្នា ប៉ុន្ដែមិនបានប៉ុន្មានផង ស្រាប់តែអ្នកទាំងពីរ ប្រកាសចែកផ្លូវគ្នាបាត់ ហើយស្ទើរតែមើលមុខគ្នាមិនចំទៀតផង ពិតជាសោកស្ដាយមែនសម្រាប់គូមួយនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ