តារាកូរ៉េល្បីៗជាច្រើននាក់ ដូចជា Yoona, Jang Dong Gun, Ong Seong Woo, Jung Hae In, Super Junior, TWICE, Red Velvet, ITZY, (G) I-DLE, បានធ្វើដំណើរមកដល់ព្រលានយន្តហោះ Noi Bai នៅទីក្រុងហាណូយ ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ Asia Artist Awards ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋាន My Dinh។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតារាចម្រៀង តារាសម្ដែងទាំងអស់នោះ ស្ទើរតែទាំងអស់គឺស្លៀកពាក់ឈុតខ្មៅដូចៗគ្នា និងបង្ហាញនូវទឹកមុខដ៏ក្រៀមក្រំ។
ហេតុផលដែលតារាកូរ៉េទាំងអស់នេះ នាំគ្នាស្លៀកបំពាក់ខ្មៅគឺមកពីបង្ហាញនូវការគោរពដល់ការបាត់បង់ជីវិតរបស់ Hara កាលពីពេលថ្មីៗ កន្លងទៅនេះ។ ការស្លាប់របស់ Hara បានធ្វើឲ្យមនុស្សជាច្រើនមានការសោកស្ដាយពីព្រោះតែនាងជាក្មេងស្រីដែលល្អ ហើយមានសមត្ថភាពម្នាក់។ យ៉ាងណាមិញ ក៏មានតារាចម្រៀង និងតារាសម្ដែងជាច្រើនបានផ្អាកសកម្មភាពការងាររបស់ពួកគេ ដើម្បីជាការគោរពដល់វិញ្ញាណក្ខ័ណនាងផងដែរ៕
អត្ថបទដោយ៖ ស្រីពេជ្រ