មិនធម្មតា! ជ្រុះបាត់ក្រវិលតម្លៃ រាប់ម៉ឺនដុល្លារតែ Dilraba អត់ខ្ចីខ្វល់សោះ

តារាសម្ដែងស្រីចិនដែលកំពុងមានប្រជាប្រិយភាពនាង Dilraba បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Rooster Awards កាលពីពេលថ្មីៗ នេះ។

ស្ថិតក្នុងរ៉ូបពណ៌ខ្មៅអូសដី បញ្ចេញដើមទ្រូងដ៏ស្រស់ស្អាត តារាស្រីរូបនេះពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជនដែលមានវត្តមាននៅទីនោះ។

ប៉ុន្ដែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ក្នុងកម្មវិធីនោះ គេសង្កេតឃើញថានាងបានជ្រុះបាត់ក្រវិលមួយចំហៀងដែលមានតម្លៃប្រមាណជាង ២៨០០០ ដុល្លារ តែតារាស្រីរូបនេះ ហាក់ដូចជាមិនខ្វល់សោះហើយនៅតែបន្ដបង្អួតសម្រស់យ៉ាងលេចធ្លោរបស់ខ្លួនក្នុងកម្មវិធីនោះ៕

អត្ថបទដោយ៖ ស្រីពេជ្រ