តួឯកស្រី ត្រចៀកកាំ ត្រូវមហាជនរិះគន់ ក្រោយតុបតែងខ្លួនមិនសមរម្យចូលរួមសម្ពោធរឿងថ្មីរបស់ខ្លួន

ពាក្យថា តារា តែងតែត្រូវមហាជនរង់ចាំរិះគន់ជានិច្ច នៅពេលដែលធ្វើអ្វីមួយដែលមិនសមរម្យ ។ ជាក់ស្ដែង នាពេលថ្មីៗ នេះ តារាស្រីជើងចាស់ Zhao Wei ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជា តួឯកស្រី ត្រចៀកកាំ ក៏ត្រូវបានមហាជនជាច្រើនរិះគន់ក្រោយនាងបង្ហាញខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មី​គឺ​រឿង “Two Lions”។

ដើមហេតុដែលធ្វើឲ្យមហាជនរិះគន់តារាស្រីរូបនេះ ក៏ព្រោះតែនាងស្លៀកពាក់សាមញ្ញជ្រុល ទៅចូលរួមក្នុងព្រឹត្ដិការណ៍សម្ពោធរឿងដ៏ធំបែបនេះ ពោលគឺនាងពាក់ត្រឹមអាវយឺតពណ៌ក្រហមដៃវែងធម្មតា​។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏តុបតែងមុខជ្រុលរហូតដល់ឃើញមុខរបស់នាងសស្លេកទៀតផង។

ជាងនេះទៅទៀត គេក៏សង្កេតឃើញថាតារាស្រីជើងចាស់រូបនេះឡើងគីឡូមិនធម្មតា រហូតដល់ឃើញបឿនៅនឹងករបស់នាង៕

អត្ថបទដោយ៖ ស្រីពេជ្រ