អីយ៉ា! Ploy លេងស្ទាយ៍សក់ថ្មី មើលលែងចង់ស្គាល់ស្មានតែតារាអឺរ៉ុប!(មានរូបភាព)

ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ហើយ តារាសម្ដែង Ploy Chermarn ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈមុខមាត់ដ៏ស្រស់ស្អាតរបស់នាង និងអ្វីដែលពិសេសនោះគឺស្ទាយ៍លេងខ្លួនថ្មីរបស់នាងបច្ចុប្បន្ននេះតែម្ដង។

ជាក់ស្ដែងនៅពេលនេះ Ploy កាន់តែផ្លាស់ប្ដូរស្ទាយ៍របស់ខ្លួនទៀតហើយ ដោយនាងបានផ្លាស់ប្ដូរពណ៍សក់ពី ពណ៌សូកូឡាក្រម៉ៅ ទៅជាពណ៌មាសភ្លឺ ធ្វើឲ្យអ្នកគាំទ្រឃើញហើយប្លែកភ្នែក អ្នកខ្លះមើលសឹងតែមិនស្គាល់ថាជានាងទៀតផង ព្រោះមើលទៅពិតជាដូចតារាអឺរ៉ុបខ្លាំងណាស់។

តាមរយៈស្ទាយ៍លេងខ្លួនថ្មីនេះរបស់ Ploy បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងប្លែកភ្នែកព្រោះមិនដែលឃើញតារាស្រីរូបនេះ លេងស្ទាយ៍បែបនេះពីមុនមកនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី