Wow! ខេមរៈ សិរីមន្ត ធ្វើខួបកំណើតឲ្យកូនស្រីរបស់ខ្លួនរៀបចំឡើងដូចមង្គលការ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទោះបីជាលោក ខេមរៈ សិរីមន្ត សព្វថ្ងៃនេះ មានការមមារញឹកនិងការងារសិល្បៈខ្លាំងក៏ពិតមែន តែលោកនៅតែបំពេញតួនាទីជាមេគ្រួសារដ៏ល្អ ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃសម្រាប់គ្រួសារ។

ជាក់ស្ដែងកាលពីម្សិលមិញជាថ្ងៃខួបកំណើតកូនស្រីបណ្ដូលចិត្តរបស់លោក ដែលមានឈ្មោះថា ថុង ខេមរៈមន្ដរាជិនី ក្នុងនោះលោកបានរៀបចំកម្មវិធីដោយជុំគ្រួសារ និងនិមន្តព្រះសង្ឃជាច្រើនអង្គមកសូត្រមន្តនៅផ្ទះផ្ទាល់ទៀតផង។

មិនត្រឹមតែប៉ុនណោះ ការរៀបចំកម្មវិធីនេះមើលទៅពិតជាឡូយខ្លាំងណាស់ សូម្បីតែការតុបតែងភ្លើងញាំអាហារពេលល្ងាចជុំគ្នាក៏រៀបចំឡើងយ៉ាងស្រស់ស្អាតសឹងតែដូចមង្គលការដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី