ផ្អែមល្ហែមណាស់! សួស វីហ្សា និងអនាគតស្វាមី ធ្វើវីដេអូចម្រៀងរៀបរាប់ប្រវត្តិស្នេហា៦ឆ្នាំ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា នៅមិនយូរទៀតនោះទេ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សួស វីហ្សា និងគូដណ្ដឹងនាងលោក ថមមី នឹងដល់ថ្ងៃរៀបមង្គលការហើយ។

ក្នុងនោះផងដែរ គ្រាន់តែថ្ងៃមង្គលការកាន់តែខិតមកជិត អ្នកទាំងពីរក៏បានបញ្ចេញវីដេអូចម្រៀងមួយដែលមានចំណងជើងថា «បេះដូង» ដែលរៀបរាប់អំពីប្រវត្តិស្នេហារបស់អ្នកទាំងពីរ តាំងពីចាប់ផ្ដើមស្រលាញ់គ្នាដំបូង ដោយឆ្លងកាត់គ្រប់រឿងរ៉ាវជាច្រើន ទម្រាំតែមកដល់ថ្ងៃនេះ និងអ្វីពិសេសនោះគឺបទចម្រៀងមានអត្ថន័យថែមទៀតផង។

ពិតណាស់តាមរយៈវីដេអូនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនរំភើបចិត្តខ្លាំងណាស់ ព្រោះមិននឹកស្មានថាស្នេហារបស់អ្នកទាំងពីរជួបឧបសគ្គច្រើនយ៉ាងនេះនោះទេ ទម្រាំបានមកដល់សព្វថ្ងៃនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី