អបអរសាទរ! ទីបំផុត រិន សាវ៉េត ប្រកាសថ្ងៃចូលរោងការជាមួយនិងគូដណ្ដឹងហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាចម្រៀងសម្លេងស្រទន់លោក​ រិន សាវ៉េត ភ្ជាប់ពាក្យជាមួយនិងគូសេ្នហ៍របស់លោកមក គេសង្កេតឃើញអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ។

ជាក់ស្ដែងពេលនេះលោក ក៏រកឃើញថ្ងៃល្អសម្រាប់ខ្លួនឯងនិងគូដណ្ដឹងផងដែរ ក្រោយពេលភ្ជាប់ពាក្យអស់រយៈពេល៣ខែរួចមក លោកក៏សម្រេចចិត្តចូលរោងការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។

ក្រោយពេលដឹងដំណឹងនេះភ្លាម មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាអបអរសាទរ និងទន្ទឹងរង់ថ្ងៃមង្គលការរបស់តារាចម្រៀងរូបនេះគ្រប់ៗគ្នា៕

អត្ថបទដោយ៖ស៊ីវលី