ស្រណោះណាស់! កម្រងរូបភាពដ៏គួរឲ្យស្រលាញ់របស់ Sulli និង Hara កាលនៅមានជីវិត

ត្រឹមរយៈពេលមិនដល់ ២ ខែ ផង វិស័យចម្រៀង Kpop បានបាត់បង់នូវក្មេងស្រីដ៏គួរឲ្យស្រលាញ់ និងមានទេពកោសល្យ ២ រូបគឺ Sulli និង Hara ដោយសារតែឃាតករលាក់មុខជំងឺបាក់ទឹកចិត្ត។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រស្ដាយស្រណោះនោះ គឺក្មេងស្រីទាំងពីរជាមិត្តភក្ដិដ៏ល្អនឹងគ្នា ហើយពួកនាងបានតស៊ូប្រឆាំងជាមួយនឹងជំងឺនេះអស់រយៈពេលជាយូរ ដោយហេតុផលថា ពួកគេពិតជាចង់រស់ ប៉ុន្ដែចុងក្រោយភាពឈឺចាប់ ពាក្យប្រមាថម៉ាក់ងាយ សម្ពាធ បានធ្វើឲ្យពួកគេសម្រេចចិត្តជ្រើសរើសបញ្ចប់ជីវិត។

គួររំលឹកផងដែរថា Hara បានចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បះជាមួយក្រុមចម្រៀង Kara ក្នុងឆ្នាំ ២០០៧ ខណៈ Sulli ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បះជាមួយក្រុមចម្រៀង f(x) ក្នុងឆ្នាំ ២០០៩ ហើយពួកគេទាំងពីរបានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នាជាយូរមកហើយ៕

តោះទៅមើលរូបភាពរបស់ពួកគេទាំងពីរបន្ដិចទៅមើល៖

ប្រភព៖ kstarlive

អត្ថបទដោយ៖ ស្រីពេជ្រ