ស្ងាត់ៗ Exo ទម្លាក់ វីដេអូ Teaser បទថ្មី “Obsession” ឡូយកប់ (មានវីដេអូ)

ក្រោយបាត់មុខអស់មួយរយៈទីបំផុត Exo ត្រៀមត្រលប់មកអង្រួនបេះដូងអ្នកគាំទ្រសារជាថ្មីជាមួយនឹងបទចម្រៀងថ្មីដែលមានចំណងជើងថា “Obsession”​។ វីដេអូ និង​អាល់ប៊ុម​ថ្មី “Obsession”​ នេះ​ នឹងគ្រោងបញ្ចេញក្នុងថ្ងៃតែមួយប៉ុន្តែ​នៅ​ម៉ោង​ ៤ល្ងាច នៅប្រទេសកម្ពុជា (ម៉ោង​ ៦ល្ងាចនៅ​កូរ៉េ)។ ​អាល់ប៊ុម​ធំទី ៦ របស់ Exo មួយនេះ ​ ក៏​នឹង​មាន​បទ​ថ្មីៗ​សរុប​ប្រមាណ ១០​បទ​ ដែលមាន​ទាំង​ភាសា កូរ៉េ និង​អង់គ្លេស version។

ក្រោយពី Teaser បទចម្រៀងមួយនេះ ចេញភ្លាមក៏មានការបញ្ចេញមតិជាហូរហែរពីអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ពីព្រោះថាសមាជិកទាំងអស់លេងស្ដាយខ្លួនប្លែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយអ្វីដែលពិសេសនោះគឺ រូបរាងពួកគេគឺសង្ហារខ្លាំងតែម្ដង៕

 

តោះទៅទស្សនាវីដេអូ Teaser បទថ្មី “Obsession” របស់ Exo បន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ