អស់ម្នាក់ទៀតហើយ! តួឯកប្រុសរឿង «The Rainbow of Gravity» ទទួលមរណៈភាពក្រោយខ្យល់គរដួលសន្លប់

នេះពិតជាដំណឹងដ៏ក្រៀមក្រំសម្រាប់ប្រិយមិត្ដដែលជាអ្នកគាំទ្ររឿងភាគចិន ក៏ដូចជារឿងភាគដែលមានចំណងជើងថា «The Rainbow of Gravity» ផ្ទាល់តែម្ដង ពីព្រោះតួឯកប្រុសក្នុងរឿងភាគមួយនេះលោក Godfrey Gao បានទទួលមរណៈភាពនៅថ្ងៃនេះ ក្នុងវ័យ ៣៥ ឆ្នាំ។

តារាសម្ដែងប្រុស និងតារាម៉ូឌែលរូបនេះ ស្រាប់តែដួលសន្លប់ ខ្យលគ កំឡុងពេលថតកម្មវិធីបុស្ដិ៍ទូរទស្សន៍មួយរបស់ប្រទេសចិន ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ផងដែរ។ តែជាអកុសល ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះតារាប្រុសរូបនេះបានឡើយ សូមចូររួមសោកស្ដាយ និងរំលែកទុក្ខចំពោះក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្ររបស់តារាប្រុសនេះផងដែរ៕

ប្រភព៖ straitstimes

អត្ថបទដោយ៖​ ស្រីពេជ្រ