អីយ៉ាស់! បញ្ចប់ការប្រគុំតន្រី្ដដោយជោគជ័យនៅកូរ៉េភ្លាម មាស សុខសោភា បង្ហោះរូបជាមួយ Sandara Park ភ្លែតតែម្ដង

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាចម្រៀងស្រីសំលេងពិរោះរំណ្ដំ មាស សុខសោភា បានចូលរួមសម្ដែងលើឆាកអន្តរជាតិដើម្បីបង្ហាញបទចម្រៀងខ្មែរ ភាសាខ្មែរ ក្នុងការប្រគុំតន្ដ្រី Asean Fantasia 2019 នៅឯប្រទេស កូរ៉េខាងត្បូង។ ក្រោយពីបញ្ចប់បេសសកម្មដ៏អស្ចារ្យនេះភ្លាម តារាចម្រៀងស្រីរូបនេះ ក៏បង្ហោះសារក្នុងបណ្ដាញសង្គមផ្លូវការបស់ខ្លួនដើម្បីជាការថ្លែងអំណរគុណ ដ៏ប្រិយមិត្ដ និងពុកម៉ែបងប្អូនដែលជាអ្នកគាំទ្រ ជាពិសេសបងប្អូនខ្មែរដែលនៅប្រទេស កូរ៉េ ផ្ទាល់តែម្ដង។

អ្វីដែលគួរឲ្យភ្ងាក់ផ្អើល សារមួយនោះក៏មានភ្ជាប់ជាមួយនឹងរូបភាពដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹកជាមួយនឹង តារាចម្រៀងកូរ៉េដ៏ល្បី Sandara Park  ផងដែរ។

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ