កប់ណាស់! ខួបកំណើតកូនស្រី ខេមរៈ សិរីមន្ត យប់មិញតុបតែងខ្លួនយ៉ាងឡូយ និងអញ្ជើញតារាល្បីៗមកជាច្រើន!(មានវីដេអូ)
ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រុសល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីសំណព្វចិត្តរបស់ខ្លួន មើលទៅពិតជាអធិកអធមខ្លាំងណាស់។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល លោក ខេមរៈ សិរីមន្ត បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ដែលសុទ្ធសឹងតែជាតារាល្បីៗ ធ្វើឲ្យកម្មវិធីខួបកំណើតកូនស្រីរបស់លោកយប់មិញនេះ ពិតជាពោលពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុនណោះ នៅក្នុងកម្មវិធីនោះ គេបានឃើញលោក ខេមរៈ សិរីមន្ត និងភរិយា រួមទាំងបងប្អូនកូនក្មួយ នាំគ្នាស្លៀកសម្លៀកបំពាក់ពណ៍មាសទាំងអស់គ្នា មើលទៅពិតជាស្រស់ស្អាត និងគួរឲ្យទាក់ទាញងខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី