អីយ៉ា! ចូលកម្មវិធីលើកនេះ Chompoo និង Patricia ស្និតស្នាលគ្នាខ្លាំងណាស់ ក្នុងនាមជាសាច់ថ្លៃ!(មានរូបភាព)
ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រី Patricia Good មានទំនាក់ទំនងស្នេហាជាមួយនិងលោក Note Vises ដែលត្រូវជាប្អូនថ្លៃតារាស្រីល្បីឈ្មោះ Chompoo Araya មក ស្នេហារបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ។
ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ Patricia និង Chompoo បានទៅចូលរួមកម្មវិធីមួយជាមួយនិងគ្នា ហើយថែមទាំងបានថតរូបជាមួយគ្នាបង្ហាញភាពស្និតស្នាល ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលថែមទៀតផង។
ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាគិតថា ថ្វីត្បិតតែ Patricia និងលោក Note Vises មិនទាន់ក្លាយជាប្ដីប្រពន្ធនិងគ្នាក៏ដោយ តែនាងបានស្និតស្នាលជាមួយអ្នកនាង Chompoo ដែលជាសាច់ថ្លៃហើយបាត់ទៅហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី