នរណាមិនច្រណែន! មាស សុខសោភា លេងថតរូបយ៉ាងស្និតស្នាលជាមួយតារាកូរ៉េ Sandara Park!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថាតារាចម្រៀងក្នុងផលិតកម្មថោន កញ្ញា មាស សុខសោភា បានទៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្តែងក្នុងកម្មវិធី Asian Fantasia។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រភ្ញាក់ផ្អើល ការទៅប្រទេសកូរ៉េលើកនេះ កញ្ញា មាស សុខសោភា បានមានឱកាសបានជួបជាមួយតារា K-pop ដ៏ល្បីឈ្មោះ ដែលជា អតីតសមាជិកក្រុម 2NE1 កញ្ញា Sandara Park ហើយថែមទាំងបានថតរូបយ៉ាងស្និតស្នាលជាមួយនិងគ្នាទៀតផង។

ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងច្រណែនដល់កញ្ញា មាស សុខសោភា ដែលបានជួបតារាល្បីឈ្មោះក្នុងប្រទេសកូរ៉េម្នាក់នេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី