ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្ងៃនេះជាថ្ងៃរៀបមង្គលការរបស់ពិធីការិនីរូបស្រស់កញ្ញា កែវ សីហា ហើយវាក៏ជាថ្ងៃដែលមហាជនជាច្រើនទន្ទឹងរង់ចាំមើលផងដែរ។
ក្នុងនោះនៅថ្ងៃពិសេសនេះ គេបានឃើញពិធីការិនីរូបនេះ និងស្វាមីបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនិងសម្លៀកបំពាក់បែបប្រពៃណី មើលទៅពិតជាស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន បាននាំគ្នាអបអរសាទរ និងជូនពរដល់គូស្វាមីភរិយាថ្មីមួយគូនេះឲ្យកាន់តែស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងឡើងៗ ក្រោយពេលរៀបការរួច៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី