រកឃើញមូលហេតុពិតប្រាកដនៃការស្លាប់របស់តារាសម្ដែង Godfrey Gao ហើយ

ការស្លាប់របស់តារាសម្ដែងប្រុស និងតារាម៉ូឌែលលោក Godfrey Gao កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅតែជាប្រធានបទក្ដៅគគុក ហើយត្រូវបានវែកញ៉ែកពីបណ្ដាមហាជន និងអ្នកគាំទ្រ។ យ៉ាងណាមិញ បើយោង​តាម​សារព័ត៌មាន Taiwan News បាន​បញ្ជាក់ប្រាប់ឲ្យដឹង​ថា ការ​ស្លាប់​របស់​លោក គឺ​បណ្ដាល​មក​ពី​ការ​គាំង​បេះដូង ។

ជាងនេះទៅទៀត គ្រូ​ពេទ្យ​ចិត្តសាស្ត្រ​ដែលមកពី​មន្ទីរពេទ្យ National Taiwan University Hospital  បានសន្និដ្ឋាន​ថា ការ​គាំង​បេះដូង​របស់​តារា​សម្ដែងប្រុស​រូប​នេះ គឺ​អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​ការ​ហួសកម្រិតជ្រុល គួបផ្សំ​ជាមួយ​ភាព​ស្ដ្រេសតានតឹង​របស់​លោក​ផង ទើបបណ្ដាលឱ្យលោកគាំងបេះដូងស្លាប់តែម្ដង។​

គួរបញ្ជាក់ផងដែរថា មុនពេលដែលលោកដួលសន្លប់ស្លាប់ លោកបានធ្វើការដល់ទៅ ១៧ ម៉ោង នឹងទើបបានសម្រាកនៅម៉ោង ១ និង ៤៥ ព្រឹក មុនពេលលោកស្លាប់ ៤៥ នាទីប៉ុណ្ណោះ៕

ប្រភព៖ mustsharenews

អត្ថបទដោយ៖ ស្រីពេជ្រ