ផ្អើលហើយ! អ្នកច្រៀងកាត់សក់មង្គលការ ប៉ែន ចំរ៉ុង សុទ្ធតែជើងខ្លាំងប៉ះគ្នាតែម្ដង!(មានវីដេអូ)

ជាការពិតណាស់ថ្ងៃនេះគឺជាថ្ងៃជ័យមង្គលរបស់តារាសម្ដែងនិងជាពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ហើយក៏ជាថ្ងៃដែលមហាជនជាច្រើនទន្ទឹងរង់ចាំគ្រប់ៗគ្នាដែរ។

ក្នុងនោះផងដែរ នៅក្នុងកម្មវិធីមង្គលការនេះ គេសង្កេតឃើញវត្តមានតារាល្បីៗជាច្រើនមកចូលរួម ដែលមើលទៅកម្មវិធីមួយនេះពិតជាអធិកអធមខ្លាំងណាស់។

លើសពីនេះទៅទៀត គេសង្កេតឃើញវត្តមានអ្នកច្រៀងកាត់សក់មង្គលការតារាប្រុសរូបនេះ គឺសុទ្ធសឹងតែជាតារាៗដែលមានថ្វីមាត់ពូកែនិងវេហាស័ព្ទខ្ពស់៣គូ ក្នុងនោះរួមមានតារាកំប្លែងអ្នកនាង កាតុ អ្នកនាង ខាត់ សុឃីម អ្នកនាង ខ្ញុង និងតារាកំប្លែងប្រុសដូចជា លោក ចាបចៀន លោក ខាត់ ចំរើន និងនាយ គ្រឿន​ ដែលធ្វើឲ្យកម្មវិធីមួយនេះ កាន់តែសប្បាយរីករាយ ភ្ញាក់ផ្អើលខ្លាំងតែម្ដង។

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី