ខឹងខ្លាំង ! Peach Pachara សួរតម្លៃសំបុត្រយន្តហោះតែត្រូវគេបដិសេធមិនលក់ឱ្យហើយប្រាប់មួយម៉ាត់ថា ថ្លៃ !!! ប្រហែលមិនស្គាល់ខ្សែស្រឡាយ Central World ទេមើលទៅ
ជួបរឿងបែបនេះនរណាក៏ខឹងដែរ !!! Peach Pachara បានទៅសួរតម្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៏បរទេសមួយដោយលោកចង់ upgrade ពី economy class មក business class ។ ស្រាប់តែអ្នកលក់សំបុត្របដិសេធមិនលក់ឱ្យ ហើយឆ្លើយមួយម៉ាត់យ៉ាងខ្លីថា ថ្លៃ ។
ដោយលោកប្រញាប់ប្រញាល់ទៅ check in លោកមិនបានរករឿងអ្នកលក់សំបុត្រភ្លាមៗទេ តែលោកក្តៅចិត្តខ្លាំងព្រោះគ្រាន់តែលោកពាក់អាវយឺតធម្មតាក៏ត្រូវគេមើលងាយតាមសំបកក្រៅដែរ ។
លោកបញ្ជាក់ទៀតថា មិនថាមានឋានៈខ្ពស់ ឬ ទាបប៉ុនណាក៏អតិថិជនគ្រប់រូបគួរទទួលបាន service ស្មើភាពគ្នា ទោះបីគេទិញ ឬ មិនទិញ តួនាទីរបស់អ្នកលក់គឺគ្រាន់តែប្រាប់តួរលេខមកបានហើយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងឈប់ជិះយន្តហោះរបស់ក្រុមហ៊ុនមួយនេះទៀត ហើយលោកក៏បានបញ្ជូន email ទៅខាងក្រុមហ៊ុនអាកាសចរណ៏នោះរួចរាល់ដែរ៕
អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Sanook.com