មិនគួរឲ្យជឿ! ទើបតែបែកគ្នាថ្ងៃមុនសោះ ពេលនេះតារាស្រី Ase Wang បង្ហាញមុខសង្សារថ្មីបាត់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីដើមខែកក្កដា កន្លងទៅនេះ តារាសម្ដែងស្រី Ase Wang បានប្រកាសចែកផ្លូវគ្នាជាមួយនិងអតីតមិត្តប្រុសគឺលោក ​Bank​ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសោកស្ដាយយ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់តែ​ថ្ងៃខួបកំណើត​គម្រប់​អាយុ​ ​៣៨​ ​ឆ្នាំរបស់នាងកន្លងទៅថ្មីៗនេះ នាងបានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគូស្នេហ៍ថ្មីហើយ ថែមទៀតសេរសេរ Caption យ៉ាងរ៉ូមែនទិចដែលជាមានន័យជាភាសាខ្មែរថា «​សម្រាប់​អ្វី​គ្រប់យ៉ាង​របស់​អូន​ ​អូន​ស្រឡាញ់​បង​អស់ពី​បេះដូង​ ​អរគុណ​បង​សម្រាប់​រឿង​គ្រប់យ៉ាង​ដែល​បង​ធ្វើ​ឱ្យ​អូន​ ​បង​គឺជា​ពិភពលោក​របស់​អូន​ ​ពួក​យើង​នឹង​ធ្វើ​ខួបកំណើត​រួមគ្នា​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ​អូន​ស្រឡាញ់​បង​»។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា Wang រកសង្សារថ្មីបានលឿនយ៉ាងនេះសោះ ហើយផ្អែមល្ហែមនិងគ្នាខ្លាំងថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី