កប់! តោះទៅទស្សនាទិដ្ឋិភាពមង្គលការរបស់ កែវ សីហា យប់មិញតារាល្បីៗចូលរួមច្រើនណាស់!(មានរូបភាព)

កាលពីម្សិលមិញនេះ កម្មវិធីមង្គលការរបស់ពិធីការិនីស្រីរូបស្រស់អ្នកនាង កែវ សីហា ប្រព្រឹត្តទៅចប់សព្វគ្រប់ដោយរលូន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងគឺ មិនត្រឹមតែកូនក្រមុំកូនកម្លោះនោះទេ សូម្បីតែអ្នកកំដប្រុស-ស្រី និងភ្ញៀវកិត្តិយសដែលទៅចូលរួម គឺសុទ្ធសឹងតែជាតារាល្បីៗ និងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោរពេញរោងការផងដែរ។

តាមរយៈទិដ្ឋិភាពក្នុងរោងការតារាស្រីរូបនេះ ពិតជាធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះភាគច្រើនសុទ្ធតែជាតារាល្បី និងក្មេងៗយុវវ័យស្រស់ស្អាតខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី