តោះ! ទៅស្គាល់តារាថៃស្រីម្នាក់ដែលកំពុងតែល្បីខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក!

ជាការពិតណាស់កាលពីពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែងរូបភាព តារាថៃស្រីម្នាក់ក្នុងឈុតរៀបមង្គលការ ព្រោះការតុបតែងខ្លួននិងមុខមាត់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់។

ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា តារាថៃស្រីរូបនេះ គឺជាតារាចំណូលថ្មីម្នាក់នៅក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៣ថៃ ហើយនាងមានឈ្មោះថា Linling Kwon ហើយនាងមិនត្រឹមតែជាតារាសម្ដែងម្នាក់នោះទេ ហើយថែមទាំងមានសម្អាងការជាច្រើនទាក់ទងនាងទៅថត និងលេចមុខក្នុងទស្សនាវដ្ដីជាច្រើនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា តាមរយៈមុខមាត់និងទេពកោសល្យរបស់នាង មហាជនជាច្រើនសង្ឃឹមថានឹងបានឃើញនាងលេចមុខនៅក្នុងរឿងភាគណាមួយជាក់ជាមិនខាន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី