តោះ​! មកស្គាល់ប្រវត្តិរូបតួឯកប្រុសវ័យ៤០+ ទាំង៥រូបខាងប៉ែកកូរ៉េខាងត្បូងវិញម្តង

1. Gong Yoo មានអាយុ៤០ឆ្នាំ លោកបានបញ្ចប់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ Kyunghee ពេលចូលសិល្បៈដំបូងលោកមិនបានចាប់ផ្តើមអាជីពជាតារាសម្តែងភ្លាមៗទេ លោកបានចាប់អាជីពជា VJ សិន។

ឆ្នាំ២០០២ ទើបលោកចាប់ផ្តើមចូលរួមសម្តែងរឿងភាគ​ School 4  ហើយខ្សែភាពយន្តនិងរឿងភាគល្បីៗរបស់លោករួមមាន Train To Busan, Coffee Prince , BIG និង Guardian: The Lonely and Great God

2. Song Seung-heon មានអាយុ៤៣ឆ្នាំ លោកជាតារាប្រុសដ៏ល្បីក្នុងរឿង Autumn In My Heart ។ កាលចូលសិល្បៈដំបូង លោកបានធ្វើជាតារាបង្ហាញម៉ូត និងថតពាណិជ្ជកម្មមួយចំនួន ។

ខ្សែភាពយន្តនិងរឿងភាគល្បីៗរបស់លោករួមមាន Calla (1999), Autumn in My Heart (2000) , Fate (2008) , My Princess (2011) , Obsessed (2014) , The Third Way of Love (2015) និង Black (2017) ។

3. Yoon Kye-sang មានអាយុ៤១ឆ្នាំ លោកជាសមាជិកក្រុមតារា Kpop ជំនាន់ទី១ “G.O.D” លោកបានចាប់អាជីពសម្តែងស្របជាមួយអាជីពជាតារាចម្រៀងជារឿយៗ ។

ខ្សែភាពយន្តនិងរឿងភាគល្បីៗរបស់លោករួមមាន Chocolate Flying Boys (2004), Road No. 1 (2010) , The Greatest Love (2011) , The Good Wife (2016) និង The Outlaws (2017) ។

4. Eric Mun មានអាយុ៤០ឆ្នាំ លោកជាសមាជិកក្រុមតារាចម្រៀង Kpop ជំនាន់ទី១  “Shinhwa” ក្រៅពីអាជីពជាតារាចម្រៀង លោកបានក្លាយជាតារាសម្តែងនិងបានចូលរួមក្នុងកម្មវិធី variety shows ជាច្រើនដូចជា Three Meals a Day (2016 – 2017) និង 4 Wheeled Restaurant – America (2019) ។

5. So Ji-sub មានអាយុ៤២ឆ្នាំ លោកតែងស្រម៉ៃថាចង់ក្លាយជាកីឡាករជម្រើសជាតិតែពេលរៀនចប់ បែរជាមកធ្វើជាតារាម៉ូឌែលហើយមិនយូរប៉ុន្មានលោកបានចូលរួមសម្តែងរឿង Three Guys and Three Girls នៅឆ្នាំ១៩៩៦ ។

ខ្សែភាពយន្តនិងរឿងភាគល្បីៗរបស់លោករួមមាន I’m Sorry, I Love You (2004) , Master’s Sun (2013) , Oh My Venus (2015) ​៕

អត្ថបទដោយ ៖ Sunstar