អីយ៉ាស់ !​ Lai Guanlin ទើបតែសម្តែងរឿងទីមួយសោះទទួលបានការគាំទ្រប៉ុននឹងហើយ

តួឯកប្រុសក្នុងរឿង ​A Little Thing Called First Love រូបនេះបានធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលនឹងទឹកដៃសម្តែងរបស់គេ ព្រោះនេះជារឿងភាគទីមួយរបស់ Guanlin ។ រឿងភាគនេះមាន៣៦ភាគហើយបានចាក់ផ្សាយភាគបញ្ចប់កាលពីថ្ងៃទី២១ ខែវិច្ចកា ឆ្នាំ២០១៩កន្លងទៅ (មានវិឌីអូ)

គួរបញ្ជាក់ផងដែរថា Lai Guanlin ជាតារាចម្រៀងសញ្ជាតិតៃវ៉ាន់ដែលបានdebutក្នុងកម្មវិធីកូរ៉េ PRODUCE 101​ជាមួយនឹងក្រុម WANNA ONE ដែលបានបញ្ចប់កិច្ចសន្យាកាលពីខែធ្នូឆ្នាំ២០១៨។ ក្រោយបញ្ចប់កិច្ចសន្យា រូបគេបានចេញបទចម្រៀង “I’m A Star” ព្រមទាំងត្រឡប់មកប្រទេសចិនដើម្បីចូលរួមតាមកម្មវិធី variety shows ជាច្រើនបន្តបន្ទាប់គ្នា ។

អត្ថបទដោយ ៖ Sunstar