ស្ដាយណាស់! បើតារាសម្ដែងប្រុស Godfrey Gao នៅមានជីវិត ថ្ងៃនេះលោកនឹងត្រូវធ្វើអ្នកកំដរក្នុងពិធីអាពា៍ពិពាហ៍មិត្តរបស់លោកហើយ

ថ្វីបើការស្លាប់របស់តារាសម្ដែងប្រុស និងតារាម៉ូឌែល Godfrey Gao បានកន្លងផុតទៅ ២ ថ្ងៃទៅហើយក្ដី ក៏ប៉ុន្ដែក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ និងបណ្ដាអ្នកគាំទ្រទាំងឡាយរបស់លោកនូវតែមិនទាន់ធ្វើចិត្តបាន ហើយសង្ឃឹមថាវាគ្រាន់តែជាសុបិន្ដដ៏អាក្រក់មួយប៉ុណ្ណោះ។

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីមិត្តជិតស្និទ្ធរបស់លោក បានប្រាប់ឲ្យដឹងថា តារាប្រុសរូបនេះ ត្រូវទទួលភារកិច្ចមួយគឺធ្វើជាអ្នកកំដរ ក្នុងពិធីអាពា៍ពិពាហ៍របស់មិត្តសំលាញ់របស់លោក James Mao ដែលប្រារព្ធនៅថ្ងៃទី ២៩ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ ពោលគឺថ្ងៃនេះតែម្ដង។ មិត្តភក្ដិរបស់លោកក៏បានបន្ដទៀតថា រឿងហេតុមិនគួរណាទៅជាបែបនេះនោះឡើយ ពួកយើងត្រៀមនឹងទៅធ្វើដំណើរកម្សាន្ដជាមួយគ្នានៅឆ្នាំក្រោយខែ កុម្ភះ។ មិនតែប៉ុណ្ណោះ ពួកយើងថែមទាំងត្រៀមខ្លួនជួបជុំគ្នា នៅថ្ងៃមង្គលរបស់ James Mao ថែមទៀតផង៕

អត្ថបទដោយ៖ ស្រីពេជ្រ